Questions? Look here.

Cant find an answer? Call us (+855) 098 592001 / (+855) 089 592001 or contact our email [email protected]

Q: តើខ្ញុំគួរចុះបញ្ជីក្រុមហ៊ុនដែរឬទេ?

អ្នកគួរស្វែងយល់ពីនិតិវិធីនៃការចុះបញ្ជី និងកតព្វកិច្ចមុន និងក្រោយពីចុះបញ្ជីអោយបានច្បាស់លាស់ជាមុនសិន។ បើអ្នកគិតថាអ្នកបានរៀបចំខ្លួនរួចជាស្រេចក្រោយពេលចុះបញ្ជី ដូច្នេះការចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ជាជម្រើសដ៍ល្អសម្រាប់ម្ចាស់អាជីវកម្មដូចជាអ្នក។

Q: តើក្រុមហ៊ុនចុះបញ្ជីរួចមានកាតព្វកិច្ចអ្វីខ្លះ?

បន្ទាប់ពីចុះបញ្ជីអាជីវកម្មបានត្រឹមត្រូវរួចរាល់ ម្ចាស់អាជីវកម្មមានកតព្វសំខាន់មួយគី ការរៀបចំប្រកាសពន្ធ។​ ការរៀបចំប្រកាសពន្ធមានជាប្រចាំខែ និងប្រចាំឆ្នាំ។

Q: តើការរៀបចំប្រកាសពន្ធធ្វើឡើងដូចម្តេច?

ការរៀបចំប្រកាសពន្ធប្រចាំខែ និងឆ្នាំគឺធ្វើឡើងតាមរយះប្រពន្ធអនឡាញរបស់អគនាយកដ្ឋានពន្ធដារ។

Q: តើក្រុមហ៊ុនត្រូវបង់ពន្ធប្រចាំខែចំនួនប៉ុន្មាន?

ការគណនាប្រាក់ពន្ធ គឺអាស្រ័យទៅលើប្រតិបត្តិការ និងប្រភេទអាជីវកម្មរបស់ក្រុមហ៊ុន។​

Q: តើប្រភេទពន្ធអ្វីខ្លះដែលក្រុមហ៊ុនអាចនឹងត្រូវរៀបចំប្រកាស និងបង់ប្រាក់ពន្ធ?

ប្រភេទពន្ធប្រចាំខែ និងប្រចាំឆ្នាំ ដែលក្រុមហ៊ុនអាចត្រូវជាប់មានដូចជា៖
ពន្ធប្រចាំខែ៖ ពន្ធកាត់ទុក លើថ្លៃឈ្នួល (១០%)​ និងសេវា (១៥%) ពន្ធលើប្រាក់បៀវត្ស (០%-២០%) និងអត្ថប្រយោជន៍បន្ថែម (២០%) អាករលើតម្លៃបន្ថែម (១០%) ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ (១%)
ពន្ធប្រចាំឆ្នាំ៖ ពន្ធប៉ាតង់ ពន្ធអចលទ្រព្យ ពន្ធលើស្លាកយីហោ ពន្ធលើប្រាក់ចំណូល

Q: តើក្រុមហ៊ុននឹងត្រូវរងពិន័យអ្វីខ្លះបើមិនបានបង់ពន្ធបានត្រឹមត្រូវ និងទាន់ពេលវេលា?

ពិន័យទៅលើអំពើររាំងស្ទះ ២លានរៀល និងការប្រាក់ ១.៥% ក្នុងមួយខែទៅលើការបង់យឺតយ៉ាវ